ការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម
ជីវិតរស់នៅប្រចាំថ្ងៃ ឬស្ថានភាពវិជ្ជាជីវៈជាក់លាក់ដែលប្រឈមនឹងហានិភ័យ (ការងារនៅការដ្ឋានសំណង់ នៅ តាមរោងចក្រ ឬវត្តមានរបស់ក្មេង ... ) ពេលខ្លះធ្វើឱ្យបុគ្គលម្នាក់ៗស្ថិតក្នុងស្ថានភាពវេជ្ជសាស្រ្តពិបាកៗ៖ អាការៈល្ហិតល្ហៃ ដួលសន្លប់ ជំងឺគាំងបេះដូង រងរបួស…
ពេលខ្លះ ការសង្គ្រោះបឋមមានសារៈសំខាន់ណាស់៖ ការក្រើនរំលឹកអំពីសេវាសង្គ្រោះបន្ទាន់ ការម៉ាស្សា និងព្យាបាលអាការៈហូរឈាមគឺជាឧទាហរណ៍មួយនៃនីតិវិធីសង្គ្រោះបន្ទាន់ចាំបាច់ដែលអាចត្រូវបានអនុវត្តក្នុងអំឡុងពេលមានគ្រោះថ្នាក់ជាយថាហេតុ និងអាចជួយសង្គ្រោះអាយុជីវិតបាន។
KAMPUCHEA PARAMED បណ្តុះបណ្តាលអ្នកឱ្យទទួលបាននូវវិជ្ជាចាំបាច់នៃការសង្គ្រោះបន្ទាន់
ការអប់រំសុខភាព និងការព្យាបាល
ការអប់រំក្នុងវិស័យសុខាភិបាលគឺដើម្បីបង្ការ (ការអប់រំសុខភាព) និងថែទាំ (ការអប់រំព្យាបាលអ្នកជំងឺ) ។
តើធ្វើដូចម្តេចដើម្បីឱ្យជីវិតរស់នៅរបស់លោកអ្នកបានល្អបំផុតជាមួយនឹងជំងឺនេះ? នេះគឺជាបញ្ហាចម្បងនៃការអប់រំព្យាបាល។ វាជាពេលវេលាចាំបាច់មួយក្នុងការកំដរអ្នកដែលមានជំងឺរ៉ាំរ៉ៃ និងផ្តល់ការលើកទឹកចិត្តដល់ពួកគេដើម្បីឱ្យមានភាពម្ចាស់ការកាន់តែខ្លាំងឡើង។ ការអប់រំអ្នកជំងឺទាក់ទងនឹងសកម្មភាពនានាដែលមានគោលបំណងជួយដល់អ្នកមានវិបត្តិជំងឺរ៉ាំរ៉ៃដើម្បីទទួលបាន ឬរក្សាបាននូវបំណិនដែលពួកគេចាំបាច់ត្រូវមានដើម្បីគ្រប់គ្រងជីវិតរស់នៅរបស់ពួកគេជាមួយនឹងជំងឺរ៉ាំរ៉ៃឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។
KAMPUCHEA PARAMED ជួយគាំទ្រដល់អ្នកជំងឺ និងក្រុមគ្រួសារក្នុងការរៀនពីបំណិនទាំងនេះ។