សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋានប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅកម្ពុជា

សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋាន និងការិយាល័យ

គោលនយោបាយរបស់យើងប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ យ៉ាង៖

• យកចិត្តទុកដាក់ស្តាប់ និងផ្តល់សេវាជូនដល់អ្នកជំងឺ និងដៃគូប្រកបដោយការពេញចិត្ត

• ធ្វើការជាលក្ខណៈពហុជំនាញជាមួយនឹងបណ្តាភាគីពាក់ព័ន្ធផ្សេងៗក្នុងវិស័យសុខាភិបាល

• ក្រមសីលធម៌

KAMPUCHEA PARAMED ផ្តល់នូវការធានាចំពោះ៖

ការវាយតម្លៃ ដំបូន្មាន និងការសម្របសម្រួល៖

ក្រោយពីការវាយតម្លៃលើតម្រូវការរួចមក គម្រោងផែនការសុខភាពទូទៅនឹងត្រូវបានរៀបចំឡើងដើម្បីឆ្លើយតប ទៅនឹងរាល់លក្ខណៈវិនិច្ឆ័យចាំបាច់ទាំងអស់សម្រាប់គ្រប់គ្រងការព្យាបាលឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រសើរឡើង នូវស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺ (ជំងឺរ៉ាំរ៉ៃ ជំងឺពឹងផ្អែកនិយម ពិការភាព ជំនួយគាំទ្រនៅដំណាក់កាលចុងក្រោយនៃជីវិត ។ល។) ។

ដំបូន្មានអំពីការថែទាំ៖

ព័ត៌មាន/ការអប់រំអំពីរោគសញ្ញានៃជំងឺ ការគ្រប់គ្រងឱសថ និងការប្រើប្រាស់បរិក្ខារវេជ្ជសាស្ត្រ។

ការពិនិត្យ និងការព្យាបាល៖

ការពិនិត្យ (ជាតិស្ករក្នុងឈាម សញ្ញាជីវិត និងការគ្រប់គ្រងសម្ពាធឈាម វត្ថុសំណាកវិភាគ ... ) ។

ការព្យាបាល (ការរុំរបួស ការថែទាំ និងតាមដានក្រោយពេលវះកាត់ ការថែទាំពាក់ព័ន្ធជាមួយនឹងទុយោបង្ហូរឱ្យ ស្រកប្លោកនោម និងកំប្លោកសេរ៉ូម ការស៊កបញ្ចូលបំពង់មេ ឬទុយោ ថ្នាំសុល ការធ្វើលំហាត់ប្រាណដំណកដង្ហើម ការចាក់ថ្នាំ ការចាក់សេរ៉ូម ការថែទាំជំងឺវិកល ការរៀបចំ និងបែងចែកថ្នាំ ការតាមដានការព្យាបាល ជាដើម) ។

ការថែទាំចំពោះអ្នកប្រើប្រាស់ដែលពឹងផ្អែកជំនួយ៖

ការថែទាំអនាម័យ និងប្រកបដោយផាសុកភាព ការរុំរបួស និងការដោះស្បៃរុំរបួស កុំប្រេស ឬបង់រុំរបួស ការការពារដំបៅដោយសាររងសម្ពាធ សម្ភារជំនួយក្នុងការទទួលទានអាហារ ការចល័ត ការបន្សាំឧបករណ៍ជំនួយ ជាដើម) ។

ការសម្របសម្រួលការថែទាំយកចិត្តទុកដាក់ប្រកបដោយផាសុកភាព

ក្រុមការងាររបស់យើងក៏ធ្វើការវាយតម្លៃផងដែរទៅលើតំបន់រស់នៅ និងផ្តល់ដំបូន្មានលើមធ្យោបាយ និងជំនួយបច្ចេកទេសដែលសមស្របបំផុតសម្រាប់ផាសុកភាព និងសុវត្ថិភាពរបស់អ្នកជំងឺ។

ការថែទាំអ្នកជំងឺ

វេជ្ជបណ្ឌិត ឬគ្រពេទ្យព្យាបាលនៅមន្ទីរពេទ្យចេញវេជ្ជបញ្ជាសម្រាប់ព្យាបាលជំងឺតាមគេហដ្ឋាន ខណៈដែលក្រុមថែទាំវេជ្ជសាស្ត្ររបស់ KAMPUCHEA PARAMED នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពរបស់ខ្លួនដើម្បីជួយសម្រួលដល់ការអនុវត្ត និងផ្តល់ការថែទាំសុខភាពតាមគេហដ្ឋានយ៉ាងល្អវិសេសដោយភាពស្ងប់ស្ងាត់ពេញបរិបូរណ៍។

កិច្ចដំណើរការថែទាំរបស់យើង

Kampuchea Paramed សម្របសម្រួលការត្រឡប់មកគេហដ្ឋានវិញជាមួយនឹងវេជ្ជបណ្ឌិតដែលចេញវេជ្ជបញ្ជា និងឱសថស្ថានដែលនៅក្បែរនោះ។

KP បំពេញទៅតាមតម្រូវការនូវបរិក្ខារវេជ្ជសាស្រ្ត និងឧបករណ៍ជំនួយនៅតាមគេហដ្ឋាន (គ្រែអ្នកជំងឺ ពូកខ្យល់ ការពារដំបៅគ្រែ រទេះរុញ ឧបករណ៍អនាម័យ ឧបករណ៍ព្យាបាលដោយអុកស៊ីសែន ឧបករណ៍សុវត្ថិភាពក្នុងផ្ទះ) ។

សម្រាប់ការព្យាបាលឱ្យបានពេញលេញ អ្នកជំងឺនឹងមានឯកសារវេជ្ជសាស្រ្តដែលបានធ្វើបច្ចុប្បន្នភាពដើម្បីធានាថាការតាមដានជាបន្តសម្រាប់ជាភស្តុតាងនៃការវិវត្តិន៍ផ្នែកវេជ្ជសាស្រ្តអមជាមួយការថែទាំសុខភាពតាមគេហដ្ឋានត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ និងសម្រាប់ផ្តល់ជូនដល់វេជ្ជបណ្ឌិតដែលចេញវេជ្ជបញ្ជា និង/ឬមជ្ឈមណ្ឌលមន្ទីរពេទ្យ។