សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋានប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅកម្ពុជា

Hayew Manseri | សហស្ថាបនិក និងគិលានុបដ្ឋាយិកា

បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Pierre និង Marie Curie (ប៉ារីសទី ៦) ។

គាត់បានប្រកបវិជ្ជាជីវៈចម្បងនៅទីក្រុងប៉ារីស នៅក្នុងវិស័យឯកជនលើផ្នែកវេជ្ជសាស្ត្រ ផ្នែកវះកាត់ ផ្នែកដុំសាច់មហារីក និងការថែទាំសម្រន់។

ដោយចង់បានបទពិសោធន៍ថ្មីៗតាមបំណងប្រាថ្នាដែលគាត់ចង់ស្វែងរក គាត់ក៏បានមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ២០១៤ ដោយគាត់បានបម្រើការជាគិលានុបដ្ឋាយិកាស្ម័គ្រចិត្តនៅសាលារបស់អង្គការមិនមែនរដ្ឋាភិបាលមួយគឺអង្គការ Passerelles Numériques ។

ដោយមានក្តីស្រលាញ់ចំពោះប្រទេសនេះ គាត់ក៏បានសម្រេចចិត្តដាក់វ៉ាលីចុះឈប់ត្រឡប់ទៅស្រុកវិញនៅពេលបញ្ចប់បេសកកម្មរបស់ខ្លួន និងបានចាប់ផ្តើមធ្វើឱ្យលេចចេញជារូបរាងឡើងនូវគម្រោងដែលមិនពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ពោលគឺការថែទាំសុខភាពតាមគេហដ្ឋាន។

នៅពេលនោះហើយ បន្ទាប់ពីបានជួបជាច្រើនដងជាមួយ Laure, Marj, Maxime និង Yannick គម្រោង KAMPUCHEA PARAMED ក៏បានចាប់បដិសន្ធិឡើង។