ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Kampuchea Paramed។ ពួកគាត់ឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសំណើសុំជំនួយរបស់ខ្ញុំនៅពេលឪពុករបស់ខ្ញុំត្រូវការអ្នកថែទាំជាបន្ទាន់នៅភ្នំពេញ។
Kampuchea Paramed បង្កើតឡើងដើម្បីសង្រ្គោះមនុស្ស ហើយយកចិត្តទុកដាក់ចំពោះឪពុករបស់ខ្ញុំណាស់។ គ្រួសាររបស់ខ្ញុំស្ថិតនៅបរទេស ហើយមិនអាចនៅក្បែរគាត់ភ្លាមៗនៅពេលសុខភាពរបស់គាត់ធ្លាក់ដុនដាបឡើយ។ មូលនិធិ Kampuchea paramed បញ្ជូនឪពុករបស់ខ្ញុំទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ហើយជួយតាមដានគាត់អស់ជាច្រើនថ្ងៃរហូតទាល់តែយើងខ្ញុំដែលជាគ្រួសារបានមកដល់។ ក្រុមការងារបានបំពេញការងារលើសពីការរំពឹងទុកនៅក្នុងការជួយថែរក្សាទ្រព្យសម្បត្តិឪពុករបស់ខ្ញុំនៅឯសណ្ឋាគារដែលគាត់ស្នាក់នៅនៅពេលគាត់ចូលសម្រាកនៅមន្ទីរពេទ្យ ដោយដឹងថា យើងខ្ញុំជាគ្រួសារនឹងមិនអាចយកមកវិញដោយខ្លួនឯងបានទាន់ពេលវេលាឡើយ។ គាត់ក៏បានផ្ដល់ការធានាអះអាង និងព័ត៌មានប្រកបដោយចំណេះដឹងអំពីប្រព័ន្ធថែទាំសុខភាពនៅក្នុងមូលដ្ឋាន។ គាត់ក៏បានផ្ដល់ព័ត៌មានឱ្យយើងដឹងជាប្រចាំអំពីសុខភាពឪពុករបស់ខ្ញុំផងដែរ។ សូមអរគុណ Kampuchea Paramed!
តើយើងធ្វើអ្វី?
យើងគឺជាអ្នកផ្តួចផ្តើមបង្កើត Kampuchea Paramed ហើយ ផ្ដល់ជូននូវសេវាថែទាំសុខភាពជាច្រើនសម្រាប់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា។ យើងបានដំណើរការអស់រយៈពេលជិត ៤ ឆ្នាំកន្លងមកហើយ ហើយបច្ចុប្បន្ននេះយើងកំពុងមានវត្តមាននៅរាជធានីភ្នំពេញ។ យើងគាំទ្រចំពោះការលើកកម្ពស់ស្ថានភាពរស់នៅ និងប្រព័ន្ធថែទាំសុខភាពកាន់តែល្អប្រសើរ ក៏ដូចជាកំណើនអ្នកជំនាញផ្នែកថែទាំអ្នកជំងឺនៅក្នុងព្រះជាណាចក្រកម្ពុជាផងដែរ។
សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋាន និងការិយាល័យ
• ការថែទាំបច្ចេកទេស
• ការថែទាំក្រោយពេលវះកាត់ ការចាក់សេរ៉ូមតាមសរសៃឈាមវ៉ែន ការរុំរបួស ការចាក់ថ្នាំ
• ការថែទាំមនុស្សចាស់ និងជនពិការ
សម្រាប់សេចក្តីសង្ខេបនៃការសម្រាកព្យាបាលនៅផ្ទះ និងសេវាថែទាំអ្នកជំងឺ៖
• ការដំឡើងឧបករណ៍វេជ្ជសាស្ត្រ
• ការសម្របសម្រួលបរិយាកាសដូចនៅមន្ទីពេទ្យព្យាបាលមានដំណើការដោយរលូន
• វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកថែទាំធ្វើការតាមដានទៅលើឧបករណ៍វេជ្ជសាស្ត្រនិងថែទាំអ្នកជំងឺ
• 24/24 ម៉ោង; មានសេវាជំនួយផ្នែកអ្នកមើលថែទាំអ្នកជំងឺ 12h/24 ឬ 6h/24h
ជំនួយគាំទ្រវេជ្ជសាស្ត្រសម្រាប់បណ្តាក្រុមហ៊ុនសហគ្រាស និងព្រឹត្តិការណ៍នានា
• ពង្រឹងសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ
• ធានាសុវត្ថិភាពរបស់អ្នកចូលរួមព្រឹត្តិការណ៍
សេវាអមវេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំងឺ
• ជំនួយគាំទ្រអមវេជ្ជសាស្ត្រ
• ការជម្លៀសផ្នែកវេជ្ជសាស្ត្រ
សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋាន និងការិយាល័យ
• ការថែទាំបច្ចេកទេស
• ការថែទាំក្រោយពេលវះកាត់ ការចាក់សេរ៉ូមតាមសរសៃឈាមវ៉ែន ការរុំរបួស ការចាក់ថ្នាំ
• ការថែទាំមនុស្សចាស់ និងជនពិការ
សម្រាប់សេចក្តីសង្ខេបនៃការសម្រាកព្យាបាលនៅផ្ទះ និងសេវាថែទាំអ្នកជំងឺ៖
• ការដំឡើងឧបករណ៍វេជ្ជសាស្ត្រ
• ការសម្របសម្រួលបរិយាកាសដូចនៅមន្ទីពេទ្យព្យាបាលមានដំណើការដោយរលូន
• វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកថែទាំធ្វើការតាមដានទៅលើឧបករណ៍វេជ្ជសាស្ត្រនិងថែទាំអ្នកជំងឺ
• 24/24 ម៉ោង; មានសេវាជំនួយផ្នែកអ្នកមើលថែទាំអ្នកជំងឺ 12h/24 ឬ 6h/24h
ជំនួយគាំទ្រវេជ្ជសាស្ត្រសម្រាប់បណ្តាក្រុមហ៊ុនសហគ្រាស និងព្រឹត្តិការណ៍នានា
• ពង្រឹងសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ
• ធានាសុវត្ថិភាពរបស់អ្នកចូលរួមព្រឹត្តិការណ៍
សេវាអមវេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំងឺ
• សេវាអមវេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំងឺ
• ការជម្លៀសផ្នែកវេជ្ជសាស្ត្រ
អំពីពួកយើង
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ មក KAMPUCHEA PARAMED ត្រូវបានបង្កើត ឡើងដោយគិលានុបដ្ឋាយិកាជំនាញដែលជាជនជាតិបារាំងចំនួន ៣ រូប ដែលរស់នៅក្នុងប្រទេសកម្ពុជា។ កាលពីដំបូង យើងចង់បង្កើតសេវាថែទាំអ្នកជំងឺតាមផ្ទះដោយស្ថិតក្រោមវេជ្ជបញ្ជា។ ចាប់តាំងពីពេលនោះមក សកម្មភាពជាច្រើនត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងសេវាថែទាំអ្នកជំងឺតាមផ្ទះរបស់ KAMPUCHEA PARAMED។
KAMPUCHEA PARAMED កាន់តែមានជំនាញពិសេសផ្នែកព្យាបាល និងថែទាំមនុស្សចាស់ វិកលចរិត ការថែទាំតាមដានក្រោយការវះកាត់ ការថែទាំបំបាត់ការឈឺចាប់ និងការសម្របសម្រួលការថែទាំជាមួយបុគ្គលពាក់ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងអមវេជ្ជសាស្រ្តផ្សេងៗ។ យើងក៏កំពុងសហការជាមួយដៃគូខាងក្រៅផ្សេងទៀតផងដែរ ដូចជាឱសថស្ថាន ផ្នែកព្យាបាលដោយចលនា ក៏ដូចជាមន្ទីរពិសោធន៍ដើម្បីជំរុញដំណើរការ
វេជ្ជសាស្ត្រ និងកាត់បន្ថយតម្លៃសេវា។
ចំណុចខ្លាំងរបស់យើង
• ជំនាញឯកទេសពិសេសក្នុងវិស័យថែទាំវេជ្ជសាស្ត្រតាមគេហដ្ឋាន
• មានក្រុមអ្នកជំនាញប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើសេវាជូនអ្នកជំងឺ និងដៃគូសហការ
• មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងគុណភាពនៃការថែទាំសម្រាប់អ្នកជំងឺតាមគេហដ្ឋាន
• ការគ្រប់គ្រងផ្តោតលើសុខុមាលភាពរបស់អ្នកជំងឺ
• ទីកន្លែងផ្តល់សេវាកម្មស្ថិតនៅជិតបំផុត
• ផ្តល់ជំនួយបច្ចេកទេស ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយសប្តាហ៍តាមសំណូមពរ
• ផ្តល់ជំនួយការងាររដ្ឋបាលសព្វបែបយ៉ាងទៅតាមតម្រូវការរបស់អ្នកជំងឺ។
ហេតុអ្វីជ្រើសរើសយកយើង?
សម្រាប់អ្នកជំងឺ
យើងជួយសម្របសម្រួលដល់ការវិលត្រឡប់ទៅគេហដ្ឋានវិញជាមួយនឹងការផ្តល់សេវាកម្មពីមន្ទីរពេទ្យ ឱសថស្ថាននៅក្នុងទីក្រុង និង/ឬដៃគូសុខាភិបាលផ្សេងទៀត។
យើងព្យាយាមជួយកាត់បន្ថយពេលវេលាសម្រាកព្យាបាលរបស់លោកអ្នកនៅមន្ទីរពេទ្យ - គេហដ្ឋានរបស់លោកអ្នកគឺជាជម្រើសដ៏ល្អប្រសើរប្រកបដោយផាសុកភាព និងសម្រាលបន្ទុកចំណាយនៅមន្ទីរពេទ្យបានយ៉ាងច្រើន។
ក្រុមការងាររបស់យើងអាចទទួលយកកិច្ចការផ្ទះបន្ថែម ដោយផ្តល់ជូនឱ្យលោកអ្នកនូវជំនួយគាំទ្រនៅគេហដ្ឋានបានយ៉ាងល្អបំផុត។
សម្រាប់ក្រុមអ្នកជំនាញថែទាំសុខភាព និងបណ្តាដៃគូ
KAMPUCHEA PARAMED ផ្តល់ជូននូវក្រុមអ្នកជំនាញវេជ្ជសាស្រ្តក្នុងស្រុកដែលមានការឆ្លើយតបខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។
ក្រុមការងាររបស់យើងក៏អាចរៀបចំការថែទាំអ្នកជំងឺនៅនឹងកន្លែងផ្ទាល់ ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ ។
យើងមានប្រព័ន្ធផ្តល់មតិកែលម្អយ៉ាងល្អប្រសើរនៅនឹងកន្លែងដើម្បីឱ្យយើងអាចតាមដាន និងធ្វើរបាយការណ៍សង្ខេបពេញលេញក្នុងការផ្តល់ជូននូវការថែទាំសុខភាពតាមគេហដ្ឋានយ៉ាងល្អឥតខ្ចោះ។
ទឡ្ហីករណ៍
ខ្ញុំមានភ័ព្ទសំណាងណាស់ដែលបានមកទទួលការថែទាំវេជ្ជសាស្ត្រតាមគេហដ្ឋាននេះជាមួយនឹងអត្ថប្រយោជន៍ពីការតាមដានផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាព។
ជំនាញ ការលះបង់កម្លាំងកាយចិត្ត និងការយកចិត្តទុកដាក់ស្តាប់របស់ក្រុមគិលានុបដ្ឋាក-យិកាជនជាតិបារាំងទាំងនេះពិតជាបានជួយដល់ខ្ញុំជាច្រើនក្នុងការជាសះស្បើយពីជំងឺ។
ពួកគាត់តែងយល់ដឹងពីការបង្ហាញវត្តមាននៅក្នុងគ្រាលំបាក។
វានៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង ។
សូមអរគុណធំៗ និងអបអរសាទរ!
ខ្ញុំបានមកកាន់ប្រទេសកម្ពុជា និងទីក្រុងភ្នំពេញកាលពីខែតុលា ឆ្នាំ ២០១៨ ដើម្បីមើលថែទាំមនុស្សជាទីស្រឡាញ់ដែលកំពុងសម្រាកព្យាបាលជំងឺ។
ខ្ញុំមានអារម្មណ៍ធូរស្បើយ នៅពេលខ្ញុំបានជួបក្រុមគិលានុបដ្ឋាក-យិកាជនជាតិបារាំង។
ពួកគាត់ចេះណែនាំដល់ខ្ញុំ និងផ្តល់ឱ្យខ្ញុំនូវដំបូន្មានល្អៗស្របទៅតាមក្តីរំពឹងទុក និងស្ថានភាពរបស់ខ្ញុំ។
ខ្ញុំសូមណែនាំយ៉ាងមុតមាំដល់លោកអ្នកសូមទាក់ទងមកក្រុមគិលានុបដ្ឋាក-យិកានេះ ប្រសិនបើមានតម្រូវការ ។
ពួកគាត់បាននាំមកនូវការមើលថែយ៉ាងយកចិត្តទុកដាក់ ផាសុកភាព និងជំនួយដ៏ថ្លៃថ្លាដល់អ្នកជំងឺ។
ក្រមការងាររបស់យើង
ទំនាក់ទំនងយើង
លោកអ្នកអាចទាក់ទងមក Kampuchea Paramed តាមរយៈ៖
.
+855 962 314 342
.
kampuchea.paramed@gmail.com
.
Health And Home Care - Kampuchea Paramed
.
ឬតាមរយៈទម្រង់ទំនាក់ទំនង
.
ទីតាំង
លោកអ្នកអាចរកឃើញ Kampuchea Paramed នៅ៖
អគារ Le Grand Mekong Apartment 253-255 មហាវិថីព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
.
ចុចតំណភ្ជាប់ផែនទីតាម Google នៅទីនេះ
.
ឬចុចលើផែនទីខាងក្រោម