តើយើងធ្វើអ្វី?
Kampuchea Paramed គឺជាក្រុមគិលានុបដ្ឋាក-យិកាបស្ចិមប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យើងផ្តល់ជូនសេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋាន ។
សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋាន និងការិយាល័យ
• ការថែទាំបច្ចេកទេស
• ការថែទាំក្រោយពេលវះកាត់ ការចាក់សេរ៉ូមតាមសរសៃឈាមវ៉ែន ការរុំរបួស ការចាក់ថ្នាំ
• ការថែទាំមនុស្សចាស់ និងជនពិការ
សេវាអមវេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំងឺ
• ជំនួយគាំទ្រអមវេជ្ជសាស្ត្រ
• ការជម្លៀសផ្នែកវេជ្ជសាស្ត្រ
ជំនួយគាំទ្រវេជ្ជសាស្ត្រសម្រាប់បណ្តាក្រុមហ៊ុនសហគ្រាស និងព្រឹត្តិការណ៍នានា
• ពង្រឹងសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ
• ធានាសុវត្ថិភាពរបស់អ្នកចូលរួមព្រឹត្តិការណ៍
ការបណ្តុះបណ្តាល និងអប់រំ
• ការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម
• ការអប់រំសុខភាព និងការព្យាបាល
• ដំបូន្មានសុខភាពសម្រាប់បណ្តាក្រុមហ៊ុន
សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋាន និងការិយាល័យ
• ការថែទាំបច្ចេកទេស
• ការថែទាំក្រោយពេលវះកាត់ ការចាក់សេរ៉ូមតាមសរសៃឈាមវ៉ែន ការរុំរបួស ការចាក់ថ្នាំ
• ការថែទាំមនុស្សចាស់ និងជនពិការ
សេវាអមវេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំងឺ
• សេវាអមវេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំងឺ
• ការជម្លៀសផ្នែកវេជ្ជសាស្ត្រ
ជំនួយគាំទ្រវេជ្ជសាស្ត្រសម្រាប់បណ្តាក្រុមហ៊ុនសហគ្រាស និងព្រឹត្តិការណ៍នានា
• ពង្រឹងសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ
• ធានាសុវត្ថិភាពរបស់អ្នកចូលរួមព្រឹត្តិការណ៍
ការបណ្តុះបណ្តាល និងអប់រំ
• ការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម
• ការអប់រំសុខភាព និងការព្យាបាល
• ដំបូន្មានសុខភាពសម្រាប់បណ្តាក្រុមហ៊ុន
ចំណុចខ្លាំងរបស់យើង
• ជំនាញឯកទេសពិសេសក្នុងវិស័យថែទាំវេជ្ជសាស្ត្រតាមគេហដ្ឋាន
• មានក្រុមអ្នកជំនាញប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើសេវាជូនអ្នកជំងឺ និងដៃគូសហការ
• មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងគុណភាពនៃការថែទាំសម្រាប់អ្នកជំងឺតាមគេហដ្ឋាន
• ការគ្រប់គ្រងផ្តោតលើសុខុមាលភាពរបស់អ្នកជំងឺ
• ទីកន្លែងផ្តល់សេវាកម្មស្ថិតនៅជិតបំផុត
• ផ្តល់ជំនួយបច្ចេកទេស ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយសប្តាហ៍តាមសំណូមពរ
• ផ្តល់ជំនួយការងាររដ្ឋបាលសព្វបែបយ៉ាងទៅតាមតម្រូវការរបស់អ្នកជំងឺ។
ហេតុអ្វីជ្រើសរើសយកយើង?
សម្រាប់អ្នកជំងឺ
យើងជួយសម្របសម្រួលដល់ការវិលត្រឡប់ទៅគេហដ្ឋានវិញជាមួយនឹងការផ្តល់សេវាកម្មពីមន្ទីរពេទ្យ ឱសថស្ថាននៅក្នុងទីក្រុង និង/ឬដៃគូសុខាភិបាលផ្សេងទៀត។
យើងព្យាយាមជួយកាត់បន្ថយពេលវេលាសម្រាកព្យាបាលរបស់លោកអ្នកនៅមន្ទីរពេទ្យ - គេហដ្ឋានរបស់លោកអ្នកគឺជាជម្រើសដ៏ល្អប្រសើរប្រកបដោយផាសុកភាព និងសម្រាលបន្ទុកចំណាយនៅមន្ទីរពេទ្យបានយ៉ាងច្រើន។
ក្រុមការងាររបស់យើងអាចទទួលយកកិច្ចការផ្ទះបន្ថែម ដោយផ្តល់ជូនឱ្យលោកអ្នកនូវជំនួយគាំទ្រនៅគេហដ្ឋានបានយ៉ាងល្អបំផុត។
សម្រាប់ក្រុមអ្នកជំនាញថែទាំសុខភាព និងបណ្តាដៃគូ
KAMPUCHEA PARAMED ផ្តល់ជូននូវក្រុមអ្នកជំនាញវេជ្ជសាស្រ្តក្នុងស្រុកដែលមានការឆ្លើយតបខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។
ក្រុមការងាររបស់យើងក៏អាចរៀបចំការថែទាំអ្នកជំងឺនៅនឹងកន្លែងផ្ទាល់ ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ ។
យើងមានប្រព័ន្ធផ្តល់មតិកែលម្អយ៉ាងល្អប្រសើរនៅនឹងកន្លែងដើម្បីឱ្យយើងអាចតាមដាន និងធ្វើរបាយការណ៍សង្ខេបពេញលេញក្នុងការផ្តល់ជូននូវការថែទាំសុខភាពតាមគេហដ្ឋានយ៉ាងល្អឥតខ្ចោះ។
ទឡ្ហីករណ៍
ខ្ញុំមានភ័ព្ទសំណាងណាស់ដែលបានមកទទួលការថែទាំវេជ្ជសាស្ត្រតាមគេហដ្ឋាននេះជាមួយនឹងអត្ថប្រយោជន៍ពីការតាមដានផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាព។
ជំនាញ ការលះបង់កម្លាំងកាយចិត្ត និងការយកចិត្តទុកដាក់ស្តាប់របស់ក្រុមគិលានុបដ្ឋាក-យិកាជនជាតិបារាំងទាំងនេះពិតជាបានជួយដល់ខ្ញុំជាច្រើនក្នុងការជាសះស្បើយពីជំងឺ។
ពួកគាត់តែងយល់ដឹងពីការបង្ហាញវត្តមាននៅក្នុងគ្រាលំបាក។
វានៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង ។
សូមអរគុណធំៗ និងអបអរសាទរ!
ខ្ញុំបានមកកាន់ប្រទេសកម្ពុជា និងទីក្រុងភ្នំពេញកាលពីខែតុលា ឆ្នាំ ២០១៨ ដើម្បីមើលថែទាំមនុស្សជាទីស្រឡាញ់ដែលកំពុងសម្រាកព្យាបាលជំងឺ។
ខ្ញុំមានអារម្មណ៍ធូរស្បើយ នៅពេលខ្ញុំបានជួបក្រុមគិលានុបដ្ឋាក-យិកាជនជាតិបារាំង។
ពួកគាត់ចេះណែនាំដល់ខ្ញុំ និងផ្តល់ឱ្យខ្ញុំនូវដំបូន្មានល្អៗស្របទៅតាមក្តីរំពឹងទុក និងស្ថានភាពរបស់ខ្ញុំ។
ខ្ញុំសូមណែនាំយ៉ាងមុតមាំដល់លោកអ្នកសូមទាក់ទងមកក្រុមគិលានុបដ្ឋាក-យិកានេះ ប្រសិនបើមានតម្រូវការ ។
ពួកគាត់បាននាំមកនូវការមើលថែយ៉ាងយកចិត្តទុកដាក់ ផាសុកភាព និងជំនួយដ៏ថ្លៃថ្លាដល់អ្នកជំងឺ។
ក្រមការងាររបស់យើង
ទំនាក់ទំនងយើង
លោកអ្នកអាចទាក់ទងមក Kampuchea Paramed តាមរយៈ៖
.
+855 962 314 342
.
kampuchea.paramed@gmail.com
.
Health And Home Care - Kampuchea Paramed
.
ឬតាមរយៈទម្រង់ទំនាក់ទំនង
.
ទីតាំង
លោកអ្នកអាចរកឃើញ Kampuchea Paramed នៅ៖
អគារខុនដូ JADE លេខ ៣៦ ផ្លូវលេខ ២០៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
.
ចុចតំណភ្ជាប់ផែនទីតាម Google នៅទីនេះ
.
ឬចុចលើផែនទីខាងក្រោម