សេវាថែទាំវេជ្ជសាស្ត្រ និងសុខភាពតាមគេហដ្ឋានប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅកម្ពុជា

ការសម្រាកព្យាបាលនៅផ្ទះ និងសេវាថែទាំ

KAMPUCHEA PARAMED អាចរៀបចំការសម្រាកព្យាបាល និងការទើបជាពីជំងឺរបស់អ្នក ដោយបង្កើតបន្ទប់សម្រាកព្យាបាលនៅក្នុងផ្ទះរបស់អ្នក ឬយើងអាចផ្ដល់បន្ទប់សម្រាកព្យាបាលជំងឺ ជាពិសេសសម្រាប់ស្ថានភាពទើបជាពីជំងឺ៖ ដោយមានអ្នកថែទាំ ២៤ម៉ោង/២៤ម៉ោង និងជំនួយពីគិលានុបដ្ឋាយិកាលើការពិសាថ្នាំ ការរៀបចំផែនការថែទាំ ដោយមានការគ្រប់គ្រងផ្នែកវេជ្ជសាស្រ្ត និងការសម្របសម្រួលទូទៅ ជំនួយលើការធ្វើដំណើរ សេវាថែទាំផ្ទាល់ខ្លួនជាដើម (អនាម័យ ជួយសម្រួលផ្សេងៗ) ...

យើងក៏ផ្ដល់ជូនផងដែរនូវសេវាអ្នកថែទាំដែលទទួលបានការបណ្ដុះបណ្ដាល ១២ម៉ោង/២៤ម៉ោង ឬ ២៤ ម៉ោង/២៤ម៉ោង ដើម្បីឱ្យអ្នកជំងឺនៅផ្ទះនៅក្នុងបរិយាកាសផ្ទាល់ខ្លួន ដោយមានជំនួយពីអ្នកផ្ដល់សេវាថែទាំសុខភាពជំនាញ៖ ជួយលើការរក្សាអនាម័យផ្ទាល់ខ្លួន៖ ការងូតទឹក ការតុបតែងខ្លួន ការស្លៀកពាក់ និងការហាត់ប្រាណ ការថែទាំលើការបន្ទោរបង់ដោយមិនដឹងខ្លួន ការជួយលើការធ្វើដំណើរ ការជួយលើការពិសាអាហារ និងទឹក ការរំឭកអំពីការពិសាថ្នាំ ការរៀបចំអាហារ ការជួយកំដរ និងការជួយលើការទិញឥវ៉ាន់...